Wednesday, July 5, 2017

យល់ដឹងពីប្រវត្តិរបស់តោសមុទ្ររបស់ប្រទេសិង្ហបុរី

Merlionឬតោសមុទ្រ

បើទៅលេងសិង្ហបុរី ហើយមិនបានទៅថតរូបជាមួយម្ចាស់ផ្ទះដូចជាតោសមុទ្រឬ Merloinទេ នោះ

អាចនិយាយបានថានៅមិនទាន់បានទៅបានទៅសិង្ហបុរីទេ។ តាមពិតទៅ Merlion មិនមានត្រឹម

តែមួយក្បាលនោះទេ គឺនៅមានគ្រួសារទាំងតូចទាំងធំរួមទាំងអស់ប្រាំក្បាល់។ 


តាមប្រវត្តិសាស្រ្តដែលគេបាននិយាយតៗគ្នាមកពីជនជាតិម៉ាឡាយូថា​ កាលពីមុនព្រអង្គម្ចាស់ 

សាំងខនីទ្បាក់អ៊ុតាម៉ាក់ ម្ចាស់គ្រប់គ្រងនគរប៉ាលេមបាំងបានធ្វើតំណើរតាមនាវាដើម្បីស្វែងរកទឹក

ទឹកដីថ្មីហើយនាវានោះក៏បានលិចព្រះអង្គបានហែលទឹកទៅជួយអ្នកដែលរួមដំណើរមកជាមួយដើម្បី

នាំឡើងលើគោក។ នៅលើគោកព្រះអង្គបាននប្រទះឃើញសត្វចំលែកមួយក្បាល ហើយក៏បានសួទៅ

កាន់អ្នករួមដំណើរតាមព្រះអង្គថាតើវាជាសត្វអី? ទើបអ្នករួមដំណើរឆ្លើយថាគឺជាសត្វតោ ព្រះអង្គ

ក៏ហៅកោះនេះថា សិង្ហបុរះ ដែលជាភាសាសំស្រ្កឹត ប្រែថា ទីលំនៅរបស់សត្វតោ ហើយកាលពីសម័យ

មុនអ្នកស្រុកនៅកោះនេះគឺជាអ្នកនេសាទនិងមានឈ្មោះចាស់ថា ថេម៉ាសេក ដែលប្រែមកថា សមុទ្រ

ដែលនេះប្រហែលជា Mr, Fabric Jiew អ្នករចនាម៉ូត Merlion នេះនឹកដល់ប្រវត្តិនិងរឿងនិទានចាស់ៗ

ទើបបានជាយកមកបញ្ចូលគ្នា ក៏ក្លាយជាសត្វដែលមានក្បាល់ជាសត្វតោដែលបានមកពីប្រវត្តិ

ចាស់ៗនិងមានកន្ទុយជាត្រីដែលជាតំណែងឲ្យប្រវត្តិសាស្រ្តរបស់អ្នកនេសាទ។

Merlion ធំដែលដាក់បង្ហាញនាពេលបច្ចុប្បន្ននេះ តាមពិតទៅមិនមានជា Merloin ដែលសាងទ្បើង

ដំបូងគេទេ។​​ Merlion ដំបូងគេទូចជាងនេះស្ថិតនៅក្រោយ Merlion ធំដែលព្រួសទឹកចូលទៅក្នុង

សមុទ្រសិង្ហបុរីនាបច្ចុប្បន្ននេះ ដែលមុននេះ Merlion​ មួយនេះនៅត្រើយម្ខាងទៀតនៃស្ពានហុងស៊ុយ់

រដ្ឋាភិបាលក៏បានប្តូរវាមកដាក់នៅកន្លែងបច្ចុប្បន្ននេះវិញដោយឲ្យបែរមុខនិងព្រួសទឹកចូលក្នុង

សមុទ្រជានិច្ច។ ជនជាតិរបស់សិង្ហបុរីជឿថា ការដាក់ Merlion ដូច្នេះ អាចអូសទាញមនុស្សឲ្យចូលមក

ក្នុងប្រទេសធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខ និងត្រឹមត្រូវទៅតាមហុងស៊ុយគ្រប់ប្រការ។

បើចង់ទៅថតរូបជាមួយ Merlion អាចជិះរថភ្លើងក្រោមដី  MRT ទៅចុះស្ថានីយ៍ Raffles Place ហើយ

ដើរទៅទិសខាងត្បូងពីសណ្ឋាគារ Fullerton ចេញទៅសួន Merlion ឬដើរតាមឆ្នេរសមុទ្រដើម្បីមើល

ទេសភាពក៏បាន។

ដក់ស្រង់ចេញពីសៀវភៅ 
១០០រឿងគួរយល់ដឹងពីប្រទេសសិង្ហបុរី

No comments:

Post a Comment